សំឡេងគ្រូបង្រៀន :: MoEYS Official Podcast
By Ministry of Education, Youth and Sport Official Podcast Channel
សំឡេងគ្រូបង្រៀន :: MoEYS Official PodcastApr 04, 2024
[សំឡេង] ប្រសាសន៍ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា
[សំឡេង] ត្រូវកែច្នៃ និងដកដង្ហើមដោយខ្លួនឯង ដោយមិនពឹងដង្ហើមគេដក ប្រសាសន៍ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា
០២ មេសា ២០២៤
[សំឡេង] ប្រសាសន៍ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា
[សំឡេង] មូលដ្ឋានត្រូវតែរឹងមាំ និងពង្រឹងជាប់ជាប្រចាំ ប្រសាសន៍ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា
០២ មេសា ២០២៤
[សំឡេង] ប្រសាសន៍ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា
[សំឡេង]យើងត្រូវការធនធានមនុស្សកម្រិតខ្ពស់ និងទំនើបកម្ម ទើបអាចប្រកួតប្រជែងជាមួយគេបាន ប្រសាសន៍ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា
០២ មេសា ២០២៤
[សំឡេង] ប្រសាសន៍ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា
[សំឡេង] ការអប់រំ គឺត្រូវបណ្តុះបណ្តាលមួយជីវិត ទោះបីខ្ញុំនាយករដ្ឋមន្ត្រី ក៏ត្រូវរៀនផងដែរ ប្រសាសន៍ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា
០២ មេសា ២០២៤
[សំឡេង] ប្រសាសន៍ដើមសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា
[សំឡេង] ប្រសាសន៍ដើមសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា
០២ មេសា ២០២៤
[សំឡេង] លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីសម្ពោធទីតាំង និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ
[សំឡេង] លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីសម្ពោធទីតាំង និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ
១៥ កុម្ភៈ ២០២៤ | រាជធានីភ្នំពេញ
[សំឡេង] ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
[សំឡេង] ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយ “សិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត៣” ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី៩ មករា ២០២៤
[សំឡេង] ឯកឧត្ដម អ៊ុង បូរាត រដ្ឋលេខាធិការ និងនាយកខុទ្ទកាល័យ ឯកឧត្ដមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បទបង្ហាញស្ដង់ដាសាលារៀនគំរូ
[សំឡេង] ឯកឧត្ដម អ៊ុង បូរាត រដ្ឋលេខាធិការ និងនាយកខុទ្ទកាល័យ ឯកឧត្ដមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី
បទបង្ហាញស្ដង់ដាសាលារៀនគំរូ
[សំឡេង] ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីប្រការដាក់ឱ្យអនុវត្តស្ដង់ដាសាលារៀនគំរូ ពានរង្វាន់សម្ដេចធិបតី
[សំឡេង] ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
ក្នុងពិធីប្រការដាក់ឱ្យអនុវត្តស្ដង់ដាសាលារៀនគំរូ ពានរង្វាន់សម្ដេចធិបតី
[សំឡេង] សុន្ទរកថា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤
[សំឡេង] សុន្ទរកថា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤
ទាញយកឯកសារ PDF ៖ https://bit.ly/3t9x2VU
[សំឡេង] ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
[សំឡេង] ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចប្រជុំណែនាំបច្ចេកទេសដល់គណៈមេប្រយោគ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣
បាឋកថាស្ដីពី “គោលនយោបាយពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា“
បាឋកថាស្ដីពី “គោលនយោបាយពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា“
- ដោយ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
- ទាញយកបាឋកថា៖ https://bit.ly/3SiLsx4
២៣ តុលា ២០២៣ | រាជធានីភ្នំពេញ
សំឡេង ៖ របាយការណ៍សង្ខេប ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងទិវាគ្រូបង្រៀន ០៥ តុលា ២០២៣
សំឡេង ៖ របាយការណ៍សង្ខេប ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ "គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព"
០៥ តុលា ២០២៣ | រាជធានីភ្នំពេញ
#WorldTeachersDay #WTD #WTD2023
សំឡេង ៖ ប្រសាសន៍ដើមទាំងស្រុងរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកទិវាគ្រូបង្រៀន ០៥ តុលា ២០២៣
សំឡេង ៖ ប្រសាសន៍សំណេះសំណាលដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រារព្ធ ទិវាគ្រូបង្រៀនលើកទី២៦ ថ្ងៃ៥ តុលា ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់ សាលារៀនឆ្ពោះទៅរកឧត្តមភាព»
០៥ តុលា ២០២៣ | វិទ្យាស្ថានជាតិអប់រំ
#WTD #WTD2023 #ទិវាគ្រូបង្រៀន
ប្រសាសន៍ដើម ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី ការជំរុញអំណាននៅកម្ពុជា
ប្រសាសន៍ដើម ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី ការជំរុញអំណាននៅកម្ពុជា
ក្នុងកិច្ចប្រជុំស្ដីពីការសម្រួចអាទិភាពនៃកំណែទម្រង់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០២៣-២០២៨ ក្នុងអាណត្តិទី៧ នេះ រាជរដ្ឋាភិបាលកម្ពុជា
ស្រីហិតោបទេស កថា៤ (សន្តិភាព)
ស្រីហិតោបទេស ជាសៀវភៅមួយដែលប្រមូលផ្ដុំនូវទស្សនៈល្អៗ ដើម្បីជាគតិអប់រំ និងផ្ដល់ជាពុទ្ធិសម្រាប់ដោះស្រាយរាល់បញ្ហា ការប្រៀនប្រដៅជាប្រយោជន៍ និងជួយពង្រីកគំនិតឱ្យទូលំទូលាយ។ ពិសេសនោះ ក៏ជាគន្លឹះមួយអាចនាំអ្នកសិក្សាឆ្ពោះទៅសម្រេចគោលដៅផងដែរ។ អ្នកសម្តែង [អាន] / រៀបរៀង ណំ-ពិសិដ្ធ
ស្រីហិតោបទេស កថា៣ (សង្គ្រាម)
ស្រីហិតោបទេស ជាសៀវភៅមួយដែលប្រមូលផ្ដុំនូវទស្សនៈល្អៗ ដើម្បីជាគតិអប់រំ និងផ្ដល់ជាពុទ្ធិសម្រាប់ដោះស្រាយរាល់បញ្ហា ការប្រៀនប្រដៅជាប្រយោជន៍ និងជួយពង្រីកគំនិតឱ្យទូលំទូលាយ។ ពិសេសនោះ ក៏ជាគន្លឹះមួយអាចនាំអ្នកសិក្សាឆ្ពោះទៅសម្រេចគោលដៅផងដែរ។
អ្នកសម្តែង[អាន] / រៀបរៀង ណំ-ពិសិដ្ឋ
ស្រីហិតោបទេស កថា២ (ការបំបែកមិត្ត)
ស្រីហិតោបទេស ជាសៀវភៅមួយដែលប្រមូលផ្ដុំនូវទស្សនៈល្អៗ ដើម្បីជាគតិអប់រំ និងផ្ដល់ជាពុទ្ធិសម្រាប់ដោះស្រាយរាល់បញ្ហា ការប្រៀនប្រដៅជាប្រយោជន៍ និងជួយពង្រីកគំនិតឱ្យទូលំទូលាយ។ ពិសេសនោះ ក៏ជាគន្លឹះមួយអាចនាំអ្នកសិក្សាឆ្ពោះទៅសម្រេចគោលដៅផងដែរ។
អ្នកសម្តែង[អាន] / រៀបរៀង ណំ-ពិសិដ្ឋ
ស្រីហិតោបទេស កថា១ (ការគប់មិត្ត)
ស្រីហិតោបទេស ជាសៀវភៅមួយដែលប្រមូលផ្ដុំនូវទស្សនៈល្អៗ ដើម្បីជាគតិអប់រំ និងផ្ដល់ជាពុទ្ធិសម្រាប់ដោះស្រាយរាល់បញ្ហា ការប្រៀនប្រដៅជាប្រយោជន៍ និងជួយពង្រីកគំនិតឱ្យទូលំទូលាយ។ ពិសេសនោះ ក៏ជាគន្លឹះមួយអាចនាំអ្នកសិក្សាឆ្ពោះទៅសម្រេចគោលដៅផងដែរ។
អ្នកសម្តែង[អាន] / រៀបរៀង ណំ-ពិសិដ្ឋ
ចោលភ្នែកទៅលើការវិវឌ្ឍនៃភាសាខ្មែរបច្ចុប្បន្ន
លោក អាំង ជូលាន គឺជាសាស្រ្តាចារ្យផ្នែកនរវិទ្យា ហើយលោក បង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។ លោកក៏ជាអតីតប្រធានមន្ទីរវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា។ បន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យបុរាណវិទ្យានៅប្រទេសកម្ពុជា នាឆ្នាំ ១៩៧៤ លោកបានទទួលសញ្ញាប័ត្របណ្ឌិតផ្នែកនរវិទ្យានៅប្រទេសបារាំង នៅឆ្នាំ ១៩៨២ ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ២០២២
ការផ្ដល់បទសម្ភាសន៍ដោយឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី នៅក្នុងដំណើរការបើកស្រោមវិញ្ញាសានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ២០២២
កិច្ចពិភាក្សាអនឡាញស្ដីពីបរិវត្តកម្មអក្ខរកម្មឆ្ពោះទៅការសិក្សាពេញមួយជីវិត និងការអភិវឌ្ឍជំនាញ
កិច្ចពិភាក្សាអនឡាញស្ដីពីបរិវត្តកម្មអក្ខរកម្មឆ្ពោះទៅការសិក្សាពេញមួយជីវិត និងការអភិវឌ្ឍជំនាញ
Via: NEP Cambodia
៣១ សីហា ២០២២
ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១
បទប្បញ្ញត្តិ និងកម្រិតវិន័យ និងប្រសាសន៍ក្នុងកិច្ចប្រជុំនានាក្នុងការរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១
#BacII #BacII2021
ជំរុញការសិក្សារបស់កូនៗ តាមបណ្តាញ Internet ក្នុងអំឡុងពេលមានជំងឺកូវីដ-១៩
ការពារក្រុមគ្រួសាររបស់អ្នក និងជំរុញការសិក្សារបស់កូនៗ តាមបណ្តាញ Internet ក្នុងអំឡុងពេលមានជំងឺកូវីដ-១៩
ប្រវត្តិសាស្ត្រពិភពលោក ស្តីពីវិទ្យាសាស្ត្រ និងចក្រវាល
វិទ្យុបារាំងអន្តរជាតិ RFI ខេមរភាសា
កម្មវិធីអប់រំកុមារតូច
កម្មវិធីស្វ័យសិក្សា លេីទូរស័ព្ទដៃ "MoEYS E-Learning"
ដើម្បីប្រើប្រាស់កម្មវិធីស្វ័យសិក្សានេះ សូម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាល និងសាធារណជន ចុចតំណភ្ជាប់នេះ onelink.to/moeysapp
#MoEYS #UYFC #ElearningApp #ស្វ័យសិក្សា
កម្មវិធីអប់រំក្រៅប្រព័ន្ធ
ភាសាអង់គ្លេស ថ្នាក់ទី៩
បង្កើនសមត្ថភាពភាសាអង់គ្លេសតាមរយៈកម្មវិធីសិក្សា English Podcast ថ្នាក់ទី៩
កម្មវិធីអប់រំពហុភាសា
កម្មវិធីអប់រំពហុភាសា ជាភាសាទំពូន ភាសាគ្រឹង ក្នុងខេត្តរតនគិរី និងភាសាព្នង ក្នុងខេត្តមណ្ឌលគិរី ពង្រីកការអប់រំពហុភាសាដល់កុមារ ជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត តាមរយៈការផ្តល់ឱកាសឲ្យពួកគេអាចរៀនសូត្រដោយប្រើភាសាកំណើតរបស់ខ្លួន ដើម្បីពង្រឹងគុណភាពនៃការរៀនសូត្រ ហើយចាប់ផ្តើមរៀនភាសាខ្មែរដែលជាភាសារបស់ជាតិ នៅពេលពួកគេឡើងទៅរៀននៅថ្នាក់ខ្ពស់ៗបន្តទៀត
កម្មវិធីអប់រំសុខភាពជាភាសាព្នង
ការអប់រំសុខភាពផ្ដល់ឱ្យសិស្ស និងគ្រូនូវចំណេះដឹង ជំនាញ និងឥរិយាបថត្រឹមត្រូវចាំបាច់សម្រាប់ការថែទាំសុខភាពតាមរយៈការអនុវត្តក្បួនអនាម័យ និងបរិស្ថាស្អាត ដើម្បីកាត់បន្ថយជំងឺឆ្លង ព្រមទាំងលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពសម្រាប់ជនជាតិព្នង។
កម្មវិធីអប់រំសុខភាពជាភាសាចារាយ
ការអប់រំសុខភាពផ្ដល់ឱ្យសិស្ស និងគ្រូនូវចំណេះដឹង ជំនាញ និងឥរិយាបថត្រឹមត្រូវចាំបាច់សម្រាប់ការថែទាំសុខភាពតាមរយៈការអនុវត្តក្បួនអនាម័យ និងបរិស្ថាស្អាត
ដើម្បីកាត់បន្ថយជំងឺឆ្លង ព្រមទាំងលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពសម្រាប់ជនជាតិចារាយ។
កម្មវិធីអប់រំសុខភាពជាភាសាគ្រឹង
ការអប់រំសុខភាពផ្ដល់ឱ្យសិស្ស និងគ្រូនូវចំណេះដឹង ជំនាញ និងឥរិយាបថត្រឹមត្រូវចាំបាច់សម្រាប់ការថែទាំសុខភាពតាមរយៈការអនុវត្តក្បួនអនាម័យ និងបរិស្ថាស្អាត
ដើម្បីកាត់បន្ថយជំងឺឆ្លង ព្រមទាំងលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពសម្រាប់ជនជាតិគ្រឹង។
កម្មវិធីអប់រំសុខភាពជាភាសាទំពួន
ការអប់រំសុខភាពផ្ដល់ឱ្យសិស្ស និងគ្រូនូវចំណេះដឹង ជំនាញ និងឥរិយាបថត្រឹមត្រូវចាំបាច់សម្រាប់ការថែទាំសុខភាពតាមរយៈការអនុវត្តក្បួនអនាម័យ និងបរិស្ថាស្អាត
ដើម្បីកាត់បន្ថយជំងឺឆ្លង ព្រមទាំងលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពសម្រាប់ជនជាតិទំពួន។
កម្មវិធីអប់រំសុខភាពជាភាសាខ្មែរ
ការអប់រំសុខភាពផ្ដល់ឱ្យសិស្ស និងគ្រូនូវចំណេះដឹង ជំនាញ និងឥរិយាបថត្រឹមត្រូវចាំបាច់សម្រាប់ការថែទាំសុខភាពតាមរយៈការអនុវត្តក្បួនអនាម័យ និងបរិស្ថាស្អាត
ដើម្បីកាត់បន្ថយជំងឺឆ្លង ព្រមទាំងលើកកម្ពស់ការរស់នៅប្រកបដោយសុខភាព។
ភាសាអង់គ្លេសថ្នាក់ទី៧
បង្កើនសមត្ថភាពភាសាអង់គ្លេសតាមរយៈកម្មវិធីសិក្សា English Podcast ថ្នាក់ទី ៧
ទំព័ររដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១| ក្រសួងអប់រំ យុវជន និងកីឡា
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអង្គការយូណេស្កូ និងក្រុមហ៊ុនស្មាតអាស្សាតា ក្នុងការអនុវត្តកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (ប៊ីប)
ក្រសួងអប់រំ យុវជន និងកីឡា៖ ក្រុមហ៊ុនស្មាតអាស៊ាតា បានចូលរួមយ៉ាងសកម្មក្នុងការឧបត្ថម្ភ ដល់ការអនុវត្តកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (BEEP) ដែលរាប់ចាប់តាំងពីដំណាក់កាលទី១ គិតពី ឆ្នាំ ២០១៧ - ២០១៨។ នេះជាដំណាក់កាលទីពីរដែលក្រុមហ៊ុនស្មាតអាស៊ាតា បានបន្តជួយឧបត្ថមទាំងសម្ភារៈ និងបណ្តាញអ៊ីនធឺណិត ដែលដំណាក់កាលទីពីនេះមានរយៈពេល ២ឆ្នាំ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអង្គការយូណេស្កូ និងក្រុមហ៊ុនស្មាតអាស្សាតា នេះ បាន ប្រព្រឹត្ត ទៅ ក្រោម អធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ លោក Sardar Mumar Alam តំណាងអង្គការ UNESCO ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Thomas Hundt នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Nadia Otigger នាយករងនៃ ទីភ្នាក់ងារស្វ៊ីសដើម្បីការអភិវឌ្ឍន៍និងសហប្រតិបត្តិការ (SDC) ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ទំព័ររដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ពិធីបិទវគ្គសិក្ខាសាលាស្ដីពីការពិនិត្យសេចក្ដីព្រាងចុងក្រោយសៀវភៅសិក្សាគោលសម្រាប់មត្តេយ្យសិក្សា
កំពង់ចាម៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបិទវគ្គសិក្ខាសាលាស្ដីពីការពិនិត្យសេចក្ដីព្រាងចុងក្រោយ សៀវភៅសិក្សាគោលសម្រាប់មត្តេយ្យសិក្សា ដើម្បីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការសម្រាប់គណៈគ្រប់គ្រង លោគ្រូ អ្នកគ្រូ យកទៅអនុវត្តផ្ទាល់ជាមួយកុមារតូច។
វគ្គសិក្ខាសាលានេះត្រូវបានដំណើរការរយៈពេល០២ថ្ងៃមកហើយ ដោយបានការគាំទ្រថវិកាពីអង្គការ Plan International ដែលតែងតែបានជួយចូលរួមយ៉ាងសកម្ម ទាំងជំនួយ បច្ចេកទេស និងថវិកា ក្នុងការអភិវឌ្ឍសៀវភៅសិក្សាគោល សម្រាប់មត្តេយ្យសិក្សា ដោយមានការបញ្ចូលនូវវិធីសាស្ត្របង្រៀនបែបសមធម៌ និងបរិយាបន្ន រវាងកុមារគ្រប់ភេទ និងគ្រប់ស្ថានភាពនៃកុមារ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការទទួលបានសេវាអប់រំកុមារតូច ដែលជាលក្ខណៈត្រៀមរបស់កុមារ សម្រាប់បន្ដការសិក្សានៅបឋមសិក្សា ប្រកបដោយគុណភាព កាត់បន្ថយការរៀនត្រួតថ្នាក់ និងបោះបង់ការសិក្សា។
ក្រោយបញ្ចប់សិក្ខាសាលានេះទទួលបានលទ្ធផលដូចតទៅ៖
១.បានឯកភាពកែសម្រួលសៀវភៅសិក្សាគោលសម្រាប់មត្តេយ្យសិក្សាគ្រប់មុខវិជ្ជា តាមទម្រង់តែមួយ និងបានសម្រេចលើខ្លឹមសារជាគោលការណ៍រួម។
២.បានឯកភាពកំណត់ខ្លឹមសារក្នុងសៀវភៅសិក្សាគោល
ពិធីបិទវគ្គសិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្ដមបានមានប្រសាសន៍ថា វគ្គសិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ដែលបានផ្ដល់ឱកាសឲ្យជំនាញពាក់ព័ន្ធ និងអ្នកចូលរួមទាំងអស់ បានពិភាក្សាផ្លាស់ប្ដូរ យោបល់គ្នាដោយឆ្លុះបញ្ចាំងពីកម្មវិធីសិក្សា មត្តេយ្យសិក្សានៅ ក្នុងប្រទេសកម្ពុជាបច្ចុប្បន្នទៅនឺងកម្មវិធីសិក្សា នៅបណ្ដាប្រទេសផ្សេង ដើម្បីរៀបចំសៀវភៅសិក្សា គោលគ្រប់មុខវិជ្ជាសម្រាប់មត្តេយ្យសិក្សាឲ្យមានគុណភាពកាន់តែប្រសើរឡើង ស្របតាម កម្រិត អាយុរបស់កុមារ និងឆ្លើយតបទៅនឺងមូលដ្ឋានគ្រឹះ និងតម្រូវការទីផ្សារពលកម្មរបស់ប្រទេសជាតិ។
ជាចុងក្រោយឯកឧត្ដមក៏បានថ្លែអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ និងជាពិសេសលោកស្រី Qwynneth Wong នាយកប្រចាំការ នៃអង្គការភ្លេនអន្តរជាតិដែលបានសហការជ្រោមជ្រែង និងធ្វើការយ៉ាងជិតស្និតជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបានរំលែកនូវបទពិសោធន៍ល្អៗ បញ្ហាប្រឈម និងដំណោះស្រាយដល់ភ្នាក់ងារអប់រំ កុមារតូច នៅបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក តាមរយៈវេទិការនានា ជាពិសេសបានរួមចំណែកយ៉ាង សកម្មក្នុងការដោះស្រាយនូវបញ្ហាប្រឈមនានាក្នុងវិស័យអប់រំ៕
០៤ កុម្ភៈ ២០២១ | សាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម
ទំព័ររដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងបុគ្គលិកអប់រំនៅក្នុងស្រុកចំការលើ
ខេត្តកំពង់ចាម៖ គណៈប្រតិភូ នៃក្រសួងអប់រំ យុវជន កីឡា បានចុះជួបសំណេះសំណាល ដើម្បីលើកទឹក និងថ្លែងអំណរគុណដល់គណៈគ្រប់គ្រង និងបុគ្គលិកអប់រំទាំងអស់ នៅក្នុងស្រុកចំការលើ ។ពិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្ដេចតេជោ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកចំការលើ ព្រមទាំងឯកឧត្ដមលោកជំទាវ លោក លោកស្រី អមដំណើរជាច្រើនរូបទៀត។
ក្នុងពិធីសំណេះសំណាកនេះ ឯកឧត្តម ហ៊ុន ម៉ានិត បានថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិតសភាចារ្យ ដែលបានផ្ដល់កិត្តិយសជាអធិបតីភាពក្នុងពិធីនេះ ដែលបានពន្យាពេលជាច្រើនដង ដោយសារតែបញ្ហាកូវីដ ទើបតែមានឱកាសនៅពេលនេះ។ ឆ្លៀតក្នុងពេលនេះដែរឯកឧត្ដមក៌បានសំណូមពរដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ត្រូវចេះការពារខ្លួនពីជំងឺកូវីដ-១៩ និងត្រូវចូលរួមសហការជួយផ្ដល់ព័ត៌មានដល់អាជ្ញាធរ ព្រោះកន្លងមក មានពលរដ្ឋបួននាក់មកពីប្រទេសថៃចូលតាមច្រករបៀង ហើយអាជ្ញាធរបានពន្យល់ណែនាំគាត់ឲ្យទៅធ្វើចត្តាឡីស័កនៅខេត្តកំពង់ចាម បានទាន់ពេលវេលា។
ក្នុងឱកាសដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានថ្លងអំណគុណដល់ឯកឧត្ដម ហ៊ុន ម៉ានិត ដែលបានរៀបចំជាមូលនិធិសម្រាប់គាំទ្រដល់គ្រូបង្រៀនយើង និងជួយសាសង់ អគារសិក្សាផ្សេងៗ ក៏ដូចជាការជួយដល់វិស័យអប់រំនៅក្នុងស្រុកចំការលើយើងនេះ ជាពិសេសឯកឧត្ដមបានបង្កើតកម្មវិធីនេះឡើងដើម្បីបានជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង និងបុគ្គលិកអប់រំទាំងអស់រួមមាន បុគ្គលិកចូលនិវត្សន៍ បុគ្គលិកកំពង់បំពេញការងារ និងបុគ្គលិកកិច្ចសន្យាផងដែរ។
ឯកឧត្ដមបានសំដែងនូវកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកគ្រូទាំងអស់ដែលបានខិតខំប្រឹងប្រែងបណ្ដុះបណ្ដាល បង្រៀន ក៏ដូចជាការអប់រំ ឲ្យយុវជន សិស្សានុសិស្សយើងមានចំណេះដឹង មានបំណិន ដើម្បីក្លាយជាធនធានល្អសម្រាប់កម្ពុជាយើង លើសពីនេះឯកឧត្ដមសូមឲ្យចូលរួមទាំងអស់គ្នាក្នុងការគ្រប់គ្រងជងឺកូវីដ-១៩ ជាពិសេសគឺគ្រឹះស្ថានសិក្សា និងសហគម គ្រឹះស្ថានសិក្សា និងអាជ្ញាធរ និងត្រូវចេះរស់នៅធម្មតាតាមគន្លងថ្មី នៃបរិបទកូវីដ។ ជាចុងក្រោយ ក្រុមការងារ ក៏បានចែកជូនសៀវភៅ ដែលជាស្នាដៃនិពន្ធរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ជូនដល់ គ្រឹះស្ថានសិក្សាទាំងអស់នៅស្រុកចម្ការលើផងដែរ៕
០៥ កុម្ភៈ ២០២១ | សាលាស្រុកចំការលើខេត្តកំពង់ចាម
ទំព័ររដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង និងផ្ដល់សម្ភារអនាម័យដល់គ្រឹះស្ថានសិក្សាក្នុងស្រុកកងមាស
ខេត្តកំពង់ចាម៖ សម្ភារអនាម័យមួយចំនួនត្រូវបានប្រគល់ជូនគ្រឹះស្ថានសិក្សាទាំងអស់ក្នុងស្រុកកងមាស ដើម្បីលើកម្ពស់សុវត្ថិភាព សុខភាព អនាម័យ នៅតាមគ្រឹះស្ថានសិក្សា ជាពិសេសនោះគឺការការពារខ្លួន ពីជំងឺកូវីដ-19 ក្នុងបរិបទថ្មីនេះ។
សម្ភារដែលបានប្រគល់ជូននេះមានៈ ម៉ាស៊ីនបាញ់អាល់កុលចំនួន១៣ ម៉ាសចំនួន៦២៥ប្រអប់ ជេល១៥០ml ចំនួន១១០ដប ជេល ៥០mlចំនួន៨២៥ដប និងកន្លះ Logo ចំនួន២៨៥ ក្នុងនោះអង្គភាពដែលបានទទួលរួមមាន៖ រដ្ឋបាលស្រុក, ការិយាល័យអប់រំ យុវជន និងកីឡាស្រុក, គ្រឹះស្ថានសិក្សា(៥៥គ្រឹះស្ថាន), សាលាឃុំ(១១ឃុំ)។
ពិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមបានមានមតិសំណេះសំណាល ថ្លែងអំណរគុណដល់ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានរួមចំណែកក្នុងការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញប្រកបដោយភាពល្អប្រសើរ ជាងនេះទៀតនោះគឺការចូលរួមទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ដែលកន្លងមកនៅក្នុងស្រុកកងមាសនេះធ្លាប់មានកើតជំងឺនេះចំនួន០៨នាក់ដែរ៕
០៤ កុម្ភៈ ២០២១ | សាលាស្រុកកងមាស
ទំព័ររដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ពិធីប្រកាសផ្សព្វផ្សាយសាលាបឋមសិក្សាចតុមុខជាសាលាគំរូក្នុងការអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ
រាជធានីភ្នំពេញ៖សាលាបឋមសិក្សាចតុមុខត្រូវបានក្រសួងអប់រំយុវជននិងកីឡាជ្រើសរើសដាក់ឱ្យអនុវត្តការងារសុខភាពសិក្សាគ្រប់ជ្រុងជ្រោយជាសាលាគំរូមុនគេក្នុងឆ្នាំសិក្សា២០២១នេះ។សុខភាពសិក្សាគឺសំដៅដល់សំណុំសកម្មភាពផ្សេងៗសម្រាប់លើកកម្ពស់សុខភាពនៅតាមគ្រឹះស្ថានសិក្សាដែលជាសេចក្តីត្រូវការជាមូលដ្ឋាននៃផ្លូវកាយផ្លូវចិត្តនិងសង្គមរបស់អ្នកសិក្សានិងបុគ្កលិកអប់រំ។
ពិធីនេះត្រូវបានរៀបចំឡើងដោយក្រសួងអប់រំយុវជននិងកីឡាក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវលោកលោកស្រីតំណាងក្រសួងស្ថាប័នតំណាងដៃគូអភិវឌ្ឍតំណាងក្រុមហ៊ុនឯកជនមន្ត្រីក្រោមឱវាទក្រសួងអប់រំយុវជននិងកីឡាលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សសាលាបឋមសិក្សាចតុមុខ។
ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងសុខាភិបាលអង្គការជាដៃគូនានានិងក្រុមហ៊ុនMSAKINOCAREដែលជាដៃគូមិនអាចខ្វះបានរបស់ក្រសួងអប់រំយុវជននិងកីឡាដែលកន្លងមកបានឧបត្ថម្ភនិងគាំទ្រផ្នែកសុខភាពបន្ទប់សុខភាពកម្មវិធីពិនិត្យសុខភាពកម្មវិធីអប់រំសុខភាពទឹកស្អាតនិងអនាម័យតាមសាលារៀនពិសេសសម្រាប់ការប្រារព្ធពិធីប្រកាសផ្សព្វផ្សាយសាលាបឋមសិក្សាចតុមុខជាសាលារៀនគំរូដែលបានអនុវត្តកម្មវិធីសុខភាពសិក្សាគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំសិក្សា២០២១នេះតទៅ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ថានៅក្នុងបរិបទកូវីដនេះសុខភាពសិក្សាគឺជាអាទិភាពរបស់ក្រសួងអប់រំយុវជននិងកីឡាដូចនេះឯកឧត្តមបានសំណូមពរឱ្យគ្រប់ខេត្តក្រុងទាំងអស់បង្កើតជាសាលាគំរូស្តីពីការអនុវត្តសុខភាពសិក្សាឱ្យបានមួយៗផងដែរ។ដើម្បីអនុវត្តការងារសុខភាពសិក្សាគ្រប់ជ្រុងជ្រោយទទួលបានលទ្ធផលល្អត្រូវមានការចូលរួមសហការពីមាតាបិតាឬអាណាព្យាបាលសិស្សអាជ្ញាធរដែនដីមណ្ឌលសុខភាពស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍតំណាងវិស័យឯកជនផងដែរ៕
០៣កុម្ភៈ២០២១|សាលាបឋមសិក្សាចតុមុខ
ទំព័ររដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
បន្ទាយមានជ័យ៖ ទូរទស្សន៍ និងថាសតេជោ TV ចំនួន៤០ឈុត ត្រូវបានប្រគល់ជូនដល់គ្រឹះស្ថានសិក្សា ដែលយកធ្វើជាទីតាំងចត្តាឡីស័ក។ សូមជម្រាបដែរថាដោយឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមាននៅប្រទេសថៃ ដូចនេះហើយរាជរដ្ឋាភិបាលបានសម្រចយកគ្រឹះស្ថានសិក្សាមួយចំនួនដែលជាប់ព្រំដែនកម្ពុជា-ថៃ ធ្វើជាទីតាំងចត្តាឡីស័ក សម្រាប់ពលករខ្មែរត្រលប់មកក្នុងប្រទេសវិញ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ និងឧត្ដរមានជ័យ ដែលក្នុងនោះខេត្តបាត់ដំបងចំនួន ១១ឈុត ខេត្តបន្ទាយមានជ័យចំនួន១៤ឈុត និងខេត្ត ឧត្ដរមានជ័យចំនួន១៥ឈុត គួររំលឹក ដែរថា សម្ភារៈដែលក្រសួងប្រគល់ជូននេះគឺមួយចំនួនធំបានមកពីការឧបត្ថម របស់សហព័ន្ធសេវាអប់រំកម្ពុជា និងវិស័យឯកជនជាដៃគូ។
ពិធីប្រគល់ទទួលនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសនេះ ឯឧត្ដមបានមានប្រសាសន៍ថាការប្រគល់ជូននូវទូរទស្សន៍ និងថាសតេជោ TV ទាំងអស់នេះ គឺជាជំនួយមួយយ៉ាងសំខាន់ដល់ការសិក្សាពីចម្ងាយរបស់សិស្សានុសិស្សដែលមិនមានថ្នាក់រៀនគ្រប់គ្រាន់ព្រោះសាលាត្រូវបានយកធ្វើជាទីតាំងចត្តាឡីស័ក។ ទន្ទឹមនឹងនេះឯកឧត្ដមក៏បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមការងារ ពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងវិធានការការពារការរីករាលដាលនៃជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ ជាពិសេសគឺក្រុម ការងារសហព័ន្ធសេវាអប់រំកម្ពុជា និងវិស័យឯកជនជាដៃគូ ដែលបានរួមចំណែកជួយដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគ្រា ដ៏លំបាកនេះ៕
៣០ មករា ២០២១ | មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ
ទំព័ររដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
សៀមរាប ៖ ដំណើរទស្សនកិច្ច និងសំណេះសំណាល វិទ្យាល័យ ២៨ មករា ដែលជាសាលារៀនស្តង់ដាដែលមានប្រសិទ្ធភាពខ្ពស់ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និង កីឡា អមដំណើរ ដោយ ឯកឧត្តម លោកជំទាវ ថ្នាកដឹកនាំ នាយកដ្ឋានជំនាញ និង មន្ដ្រីអប់រំ ជាច្រើនរូបផងដែរ។
គួរលើកសរសើរផងដែលនៅផលសម្រេចរបស់វិទ្យាល័យរយៈពេល២ឆ្នាំ ក្នុងការអនុវត្តការគ្រប់គ្រងតាមសាលារៀន(កិច្ចការចំនួន៦) ៖
១.ការធ្វើតេស្តស្តង់ដាដើមឆ្នាំ និងប្រចាំខែ
២.ការធ្វើផែនការកែលម្អសាលារៀន (ផ្អែកលើលទ្ធផលតេស្តស្តង់ដា)
៣.ការធ្វើកិច្ចព្រមព្រៀងលទ្ធផលប្រចាំឆ្នាំរបស់គ្រូបង្រៀន និងគណៈនាយក (ផ្អែកលើសូចនាកផែនការ និងលទ្ធផលតេស្តដើមឆ្នាំ)
៤.ការប្រជុំពិនិត្យតាមដានប្រចាំខែដឹកនាំដោយនាយកសាលារៀន និងប្រចាំត្រីមាសដោយគណៈកម្មការគ្រប់គ្រងសាលារៀន
៥.ការធ្វើស្វ័យវាយតម្លៃលទ្ធផលប្រចាំឆ្នាំរបស់គ្រូបង្រៀន និងគណៈនាយក (ផ្អែកលើលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀង)
៦.ការធ្វើអធិការកិច្ចការបង្រៀនរបស់គ្រូមុខវិជ្ជា ការគ្រប់គ្រងទិន្នន័យថ្នាក់រៀនរបស់គ្រូទទួលបន្ទុកថ្នាក់ និងការគ្រប់គ្រងសាលា៕
ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ដ្រី ក៏បានមានប្រសាសន៍ លើកសរសើរពីការចូលរួមជាធ្លុងមួយរបស់គ្រប់ជាន់ថ្នាក់ គ្រប់ភាគីរហូតអាចសម្រេចបានលទ្ធផលដ៏ល្អនេះ និងលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ ឲ្យបន្តប្រឹងប្រែង និងប្ដេជ្ញាចិត្ត លើការបំពេញការងារបន្ថែមទៀត។
៣០ មករា ២០២១ | ខេត្តសៀមរាប
ទំព័ររដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
សិក្ខាសាលាបំប៉នសមត្ថភាព ស្តីពីវិធីសាស្ត្របង្រៀននិងរៀនសម្រាប់ មធ្យមសិក្សាសិក្សា ក្រោមកិច្ចសហការជាមួយ អង្គការយូនីសេហ្វ និង ឧបត្ថម្ភថវិកា ដោយមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍ សមត្ថភាព (CDPF)
សៀមរាប៖ នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលា បំប៉នសមត្ថភាព ស្តីពីវិធីសាស្ត្របង្រៀននិងរៀនសម្រាប់ មធ្យមសិក្សា ក្រោមកិច្ចសហការជាមួយ អង្គការយូនីសេហ្វ និង ឧបត្ថម្ភថវិកា ដោយមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍ សមត្ថភាព (CDPF) ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង បំប៉នសមត្ថភាព គ្រូបង្រៀននិង មន្ត្រីអប់រំលើសមត្ថភាព បង្រៀន និងរៀន តាមបែបបញ្ញតិ្ត វិធីសាស្ត្របង្រៀនតាមបែប ស្ថាបនានិយម និងលំនាំនៃការបង្រៀន សម្រាប់ យកទៅអនុវត្តផ្ទាល់ក្នុងការបង្រៀន និងរៀន នៅក្នុងសាលារៀន និងជាមូលដ្ឋានគ្រឹះសម្រាប់ មន្ត្រី ជំនាញ ពិសេសនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា ក្នុងការអភិវឌ្ឍឯកសារស្តីពីការរៀនតាមបែបបញ្ញតិ្ត វិធីសាស្ត្របង្រៀនតាម បែបស្ថាបនានិយម និងលំនាំនៃការបង្រៀនតាមវិធីសាស្ត្រថ្មីឆ្លើយតបនឹងសមត្ថភាព សតវត្សរ៍ទី២១។
ក្នុងន័យនេះ នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានឹងសហការជាមួយគ្រូបង្រៀនតាមមុខវិជ្ជាឯកទេស និង ដៃគូអភិវឌ្ឍរៀបចំចងក្រងឯកសារទាំងនេះសម្រាប់ជាជំនួយដល់គ្រូបង្រៀនទូទាំងរាជធានីខេត្ត នាពេលដ៏ខ្លីខាងមុខ។
សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និងកីឡា និងឯកឧត្តម លោកជំទាវ លោក លោកស្រី និងសិក្ខាកាម ចូលរួម សរុប ចំនួន៦៧នាក់ ស្រី៦នាក់ ដែល មកពីនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថាន គរុកោ សល្យ ភូ មិភាគ រាជធានីភ្នំពេញ វិទ្យាស្ថានគរុកោសល្យ ភូមិភាគ ខេត្តកំពង់ចាម វិទ្យាស្ថាន គរុកោសល្យ ហ៊ុន សែន ភូមិភាគ ខេត្តកណ្តាល មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សៀមរាប គ្រូឧទ្ទេស សាលាគរុកោ សល្យ និងវិក្រឹតការខេត្តសៀមរាប គ្រូបង្រៀន និងដៃគូអភិវឌ្ឍ ន៍មួយចំនួនដូចជា អង្គការយូនីសេហ្វ អង្គការខេប ជាដើម។
ទន្ទឹមនេះ ឯកឧត្តម បណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ល្អៗបន្ថែមដល់ សិក្ខាកាមអំពីវិធី សាស្ត្រ បង្រៀនថ្មីៗ និងបទពិសោធន៍ល្អៗសម្រាប់គ្រូបង្រៀនក្នុងការបង្រៀនដើម្បីឱ្យសិស្សទទួល បានចំណេះដឹង ចងចាំបានយូរអង្វែង និង អនុវត្ត បានក្នុងជីវភាពប្រចាំថ្ងៃ។ ជាមួយគ្នានោះ ឯកឧត្តម បណ្ឌិតសភាចារ្យ ក៏បាន ស្នើឱ្យគ្រូបង្រៀនដែលមកពីសាលានានាចែករំលែកបទពិសោធ ល្អៗ ក្នុង ការ បង្រៀនសិស្ស ឱ្យ ទទួលបានលទ្ធផល ល្អ។ បន្ថែមពីលើនោះ ឯកឧត្តម បណ្ឌិតសភាចារ្យ បានសង្កត់ ធ្ងន់ លើកម្មវិធីសិក្សាតាមបែបបញ្ញត្តិ ដែលទាមទារឱ្យគ្រូបង្រៀនយល់ច្បាស់អំពីការបង្រៀនតាមបែប បញ្ញត្តិឱ្យបានច្បាស់លាស់ និងមានវិធីសាស្ត្រចម្រុះល្អៗក្នុងការផ្ទេរចំណេះដឹងដល់ សិស្សឱ្យទទួល បាន លទ្ធផលល្អ៕
២៩ មករា ២០២១ | នៅវិទ្យាល័យអង្គរ ខេត្តសៀមរាប
ទំព័ររដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
សុន្ទរកថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និង កីឡា ក្នុងពិធី ទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់គណ:កម្មការអប់រំ យុវជននិងកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
ទំព័ររដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
សិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់សៀវភៅដំណើរការគ្រឹះស្ថានសិក្សាប្រកបដោយ សុវត្តិភាព ក្នុងបរិបទកូវីដ-១៩
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ សៀវភៅដំណើរការគ្រឹះស្ថានសិក្សាប្រកបដោយសុវត្ថិភាពក្នុងបរិបទកូវីដ-១៩ ដើម្បីដាក់ឲ្យប្រើប្រាស់ ជាផ្លូវការសៀវភៅ ដំណើរគ្រឹះស្ថានសិក្សាប្រកបដោយសុវត្ថិភាពក្នុងបរិបទកូវីដ-១៩ សម្រាប់គណៈគ្រប់គ្រង និងគ្រូបង្រៀន ព្រមទាំងគាំទ្រ ដល់គ្រប់អ្នកពាក់ព័ន្ធជាពិសេស គណៈគ្រប់ គ្រងគ្រឹះស្ថានសិក្សា និងគ្រូបង្រៀនក្នុងការរៀបចំដំណើរការគ្រឹះស្ថានសិក្សា ប្រកបដោយសុវត្តិភាព ក្នុង បរិបទជំងឺកូវីដ-១៩ និងគោលការគន្លឹះសុវត្ថិភាព និងអនាម័យ តាមបែបគន្លងថ្មី ផ្ដោតសំខាន់លើ សុខភាព និងសុវត្ថិភាព ការរៀន និងបង្រៀន បរិយាបន្ន សុខុមាលភាព និងការការពារ ក្នុងន័យនេះ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងបំណងរួមចំណែកលើកកំពស់គុណភាពអប់រំ និងផ្ដល់ឲ្យអ្នកសិក្សា និងបុគ្គលិកអប់រំ នូវលទ្ធភាពក្នុងការទទួលបាននូវសុខភាពល្អ និងសុខុមាលភាពដើម្បីក្លាយជាធនធានមនុស្សប្រកបដោយសក្ដានុពល។ សុខភាព និងសុវត្ថិភាពរបស់អ្នកសិក្សាគឺជាកត្តាដ៏សំខាន់មួយដែលរួមចំណែក ដល់ការធានាបាននូវការសិក្សាប្រកបដោយគុណភាព។
អង្គសិក្ខាសាលានេះដែរត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហងជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសនេះដែរ ឯកឧត្ដមបានសំណូមពរ ដល់ ថ្នាក់ ដឹកនាំគ្រប់អង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់មេត្តាយកចិត្តទុកដាក់ និងស្វែងយល់បន្ថែមពីសៀវភៅ ដំណើរការគ្រឹះស្ថានសិក្សាប្រកបដោយសុវត្ថិភាពក្នុងបរិបទកូវីដ-១៩ សំដៅលើកកម្ពស់ ចំណេះដឹង សុខភាព ប្រកបដោយ លក្ខណៈវិទ្យាសាស្រ្ត ផ្ដល់បំណិនសម្រាប់បង្ការជំងឺឆ្លង ជំងឹមិន ឆ្លង គ្រោះ ថ្នាក់ផ្សងៗ អភិវឌ្ឍខ្លួនប្រកបដោយសុវត្ថិភាព ពេញលេញទាំងកាយ ប្រាជ្ញា ស្មារតី ក្នុងការចូលរួម អភិវឌ្ឍប្រទេសជាតិ។
ទន្ទឹមនឺងនេះឯកឧត្ដមក៏បានថ្លែងអំណរគុណដល់គណៈអធិបតី ក្រសួងពាក់ព័ន្ធ អង្គភាពពាក់ព័ន្ធ គ្រប់ដៃគូអភិវឌ្ឍនានា និងអង្គការ UNICEF អង្គការ WHO ប្រចាំ កម្ពុជា ដែលបាន ជួយឧបត្ថមគាំទ្ររៀបចំឲ្យមានកម្មវិធីនៅពេលនេះសំដៅលើកកម្ពស់ សុខភាព ក្នុងពេលបច្ចុប្ប្ន និង ពេលអនាគត៕
១៤ មករា ២០២១ | អគារដ្ឋបាលថ្មីចៅពញាហុក
កម្មវិធីអប់រំសុខភាពអនាម័យ យុទ្ធនាថ្មី! សម្រាប់បវេសនកាលឆ្នាំសិក្សា ២០២០-២០២១
ការពារ ខ្លួន ឥឡូវ នេះ! កុំ ចាំ ស្អែក!
យុទ្ធនាថ្មី! សម្រាប់ការចូលរៀនវិញ ជំរុញឱ្យអនុវត្តឥរិយាបថ ការពារសុវត្ថិភាពពីជំងឺកូវីដ-១៩ សម្រាប់ឆ្នាំសិក្សាថ្មី
ត្រូវលាងដៃជាមួយសាប៊ូរាល់ពេល៖
- មុនចូលសាលា និងបន្ទាប់ពីចាកចេញ
- មុនចាប់កាន់ចំណីអាហារ
- បន្ទាប់ពីលេងកម្សាន្ត
- បន្ទាប់ពីប្រើប្រាស់បង្គន់អ្នកក៏អាចអនុវត្តសកម្មភាពទាំងនេះនៅផ្ទះបានដែរ ក៏ដូចជាលើកទឹកចិត្តឱ្យក្រុមគ្រួសារអ្នកធ្វើដូចគ្នា!
#COVID19 #backtoschool #BTS #ធ្វើថ្ងៃនេះកុំចាំស្អែក!បើស្រលាញ់ការសិក្សា និងសៀវភៅ ត្រូវចាប់ផ្តើមពីការស្រលាញ់សុខភាពខ្លួនឯង និងអ្នកជុំវិញខ្លួន។
ទំព័ររដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
អបអរសាទរពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២០-២០២១
ប្រសាសន៍ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ និងការអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
១១ មករា ២០២១ | នៅខេត្តកំពង់ចាម
ទំព័ររដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
១៩ វិច្ឆិកា ២០២០ | នៅទីស្ដីការក្រសួង
ទំព័ររដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
២៨ តុលា ២០២០ | នៅទីស្ដីការក្រសួង